English  |  My PARAGON. U

Apply

បេសកកម្ម ចក្ខុវិស័យ និង គុណតំលៃស្នូល

ចក្ខុវិស័យ

សាកលវិទ្យាល័យអន្តជាតិ ផារ៉ាហ្គន កំពុងប្រែក្លាយខ្លួនជាអ្នកផ្តល់ការអបរំកម្រិតឧត្តមសិក្សាឯកជនឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើ គុណភាពនៃការបង្រៀន ការសិក្សាស្រាវជ្រាវ និងការចូលរួមជាចំណែកមួយដ៏សកម្មក្នុងកិច្ចការងារសហគមន៍។

បេសកកម្ម

ដើម្បីទទួលបានជោគជ័យក្នុងការប្រែក្លាយខ្លួនរបស់ សាកលវិទ្យាល័យអន្តជាតិ ផារ៉ាហ្គន បច្ចុប្បន្នឲ្យទៅជាអ្នកផ្តល់សេវាអប់រំឯកជនឈានមុខគេនៅក្នុងប្រទេសកម្ពុជា  សាកលវិទ្យាល័យនឹងបំពេញនូវបេសកកម្មសំខាន់ៗចំនួន 5 ដូចខាងក្រោម:

1-​ ផ្តល់ការកសាងសមត្ថភាពដល់សិស្សនិស្សិតនៅគ្រប់កម្មវិធីអប់រំនិងបណ្តុះបណ្តាលទាំងអស់ដើម្បីផ្តល់ឱ្យពួកគេនូវ ជំនាញសហគ្រិននិងការច្នៃប្រឌិត ការសិក្សាបែបសកម្មក្នុងការប្រាស្រ័យទាក់ទងនិងការសាកសួរដោះដូរគំនិតយោបល់​ សមត្ថភាពក្នុងការប្រកួតប្រជែងឆ្លងវប្បធម៌ជំរុះជាតិសាសន៍ ជំនាញដែលស្របតាមតំរូវការការងារបច្ចុប្បន្ន និង ទំនួលទទួលខុសត្រូវក្នុងសង្គម។

2- ក្លាយទៅជាស្ថាប័នឈានមុខគេសម្រាប់វិស័យ វិទ្យាសាស្ត្ររដ្ឋបាល បច្ចេកវិទ្យា និងវិស្វកម្ម។

3- ក្លាយជាស្ថាប័នមួយដែលមានអភិបាលកិច្ចល្អ ដែលគ្រប់សេវាកម្មរដ្ឋបាលនិងហិរញ្ញវត្ថុទាំងអស់នឹងមាន ទំនួលខុសត្រូវ តម្លាភាព និងការចូលរួមយ៉ាងយកចិត្តទុកដាក់ដល់ និស្សិត បុគ្គលិក និង ភាគីពាក់ព័ន្ធ។

4- ក្លាយជាស្ថាប័នឈានមុខគេក្នុងការផ្តល់នូវ ការសិក្សាស្រាវជ្រាវ ការផ្តល់ប្រឹក្សា និង ការចូលរួមជាចំណែកមួយដ៏សកម្មក្នុងកិច្ចការងារសហគមន៍។

5- ក្លាយទៅជាស្ថាប័នឈានមុខគេដែលផ្តោតលើគោលការណ៍អប់រំយូរអង្វែង។

តម្លៃ​ស្នូល

  • ទំនួលខុសត្រូវទទួលខុសត្រូវ
  • សុចរិតភាព
  • របបគំហើញថ្មីៗ
  • ឧត្តមភាព

 

គោលដៅ

ដើម្បីសម្រេចបាននូវបេសកកម្មខាងលើ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និងខិតខំបំពេញគោលការណ៍ដូចខាងក្រោម:

1-  ផ្តល់ជូននូវការអប់រំកម្រិតបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ដែលមានតំលៃសមរម្យនិងគុណភាពខ្ពស់

2- ទាក់ទាញនិងរក្សាបុគ្គលិកនិងសមាជិករបស់មហាវិទ្យាល័យនីមួយៗដែលមានលក្ខណៈចំរុះពូជសាសន៍ ទេពកោសល្យ សមត្ថភាព

3- ជំរុញឲ្យមានបរិយាកាសប្រកបដោយការសហការនៅក្នុងសាកលវិទ្យាល័យទាំងមូល ដើម្បីបើកចំហរនូវការផ្តោះប្តូរគំនិតដោយសេរី ហើយក៏ជាកន្លែងមួយដែលជំរុញឲ្យប្រាស្រ័យទាក់ទងនិងការសាកសួរអំពីការសិក្សាដែលប្រកបដោយភាពច្នៃប្រឌិត មានភាពរីកចំរើនតទៅទៀត

4- ផ្តល់ជូននូវវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងវគ្គសិក្សាប្រតិបត្តិដែលមានគុណភាពខ្ពស់ ដល់សិស្សនិស្សិតនិងអ្នកជំនាញវ័យក្មេងទាំងអស់តាមរយៈមជ្ឈមណ្ឌលសម្រាប់វិជ្ជាជីវៈនៃការប្រតិបត្តិនិងអប់រំសហគមន៍ (CPEC) ដើម្បីលើកកម្ពស់ការអប់រំពេញមួយជីវិត

5- លើកកម្ពស់វប្បធម៌សិក្សាដែលមិនមែនជាប្រពៃណីសំរាប់សិស្សានុសិស្ស តាមរយៈការសិក្សាស្រាវជ្រាវឯករាជ្យ ការបង្រៀនតាមអ៊ីនធឺណែត និងការហាត់ការការងារក្នុងវិស័យដែលពាក់ព័ន្ធនានា

6- ជំរុញឲ្យមានដៃគូសហការក្រៅពីព្រំដែនសាកលវិទ្យាល័យតាមបែបប្រពៃណីដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យមានផលវិជ្ជមានដល់ប្រទេសកម្ពុជានិងក្នុងតំបន់តាមរយៈគម្រោងសហប្រតិបត្តិការផ្សេងៗ

7- ផ្តល់ជូននូវកម្មវិធីសិក្សាជាន់ខ្ពស់ដែលអនុញ្ញាតឱ្យសិស្សនិស្សិតនិងអ្នកជំនាញវ័យក្មេងនៅកម្ពុជាបន្តការសិក្សានិងបន្តអភិវឌ្ឍភាពជោគជ័យក្នុងអាជីពរបស់ខ្លួន

8- រក្សាការធានានូវគុណភាពនិងយន្តការវាយតម្លៃសម្រាប់នាយកដ្ឋាន និងកម្មវិធីសិក្សា រួមទាំងការិយាល័យការងារទាំងអស់ដែលពាក់ព័ន្ធ

9- លើកកម្ពស់សុចរិតភាព ភាពជាចំណែកមួយនៃស្ថាប័ន និងភាពជាម្ចាស់ ក្នុងចំណោមសិស្ស មហាវិទ្យាល័យ និងបុគ្គលិកទាំងអស់

10- ធានាបាននូវបរិយាកាសបង្រៀននិងសិក្សាប្រកបដោយសុវត្ថិភាព​