English  |  My ZAMANU

Apply

សំណួរចម្លើយ

កម្មវិធីសិក្សាមាន ២ ឆមាស នៅសាកលវិទ្យាល័យហ្សាម៉ាន់​ និងមានឆមាសរដូវក្តៅមួយ។ ឆមាសទី ១ ចាប់ផ្តើមនៅចុងខែតុលា ឬ ដើមខែវិច្ឆិកា និងបញ្ចប់នៅចុងខែកុម្ភៈ។ ឆមាសទី ២ ចាប់ផ្តើមនៅពាក់កណ្តាលខែមីនា និងបញ្ចប់នៅចុងខែកក្កដា។

កម្មវិធីសិក្សាមាន ២ ឆមាស នៅសាកលវិទ្យាល័យហ្សាម៉ាន់​ និងមានឆមាសរដូវក្តៅមួយ។ ឆមាសទី ១ ចាប់ផ្តើមនៅដើមខែវិច្ឆិកា និងបញ្ចប់នៅចុងខែកុម្ភៈ។ ឆមាសទី ២ ចាប់ផ្តើមនៅពាក់កណ្តាលខែមីនា និងបញ្ចប់នៅចុងខែកក្កដា។

ដើម្បីអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យហ្សាម៉ាន់សិស្សទាំងអស់ត្រូវតែបំពេញលក្ខខណ្ឌតាមតម្រូវការដូចខាងក្រោម:
•សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬលិខិតបញ្ជាក់ពីសាលាថាអ្នកនឹងបញ្ជាប់ការសិក្សាក្នុងឆ្នាំនេះ។
• ការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី ១២​ សម្រាប់សិស្សកម្ពុជា
• ប្រឡងជាប់តេស្តភាសាអង់គ្លេសរបស់ សាកលវិទ្យាល័យហ្សាម៉ាន់ ឬ មានពិន្ទុ IELTS 5.5 ឬ ពិន្ទុ TOEFL IBT 60។
• ការប្រឡងជាប់តេស្តចូលរៀនរបស់ សាកវិទ្យាល័យ ហ្សាម៉ាន់សម្រាប់ មហាវិទ្យាល័យវិស្វកម្ម និងមហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ។
•អត្តសញ្ញាណប័ណ្ណ 
•ទម្រង់បែបបទពាក្យសុំចូលរៀនដែលបានបំពេញរួចរាល់ និងត្រឹមត្រូវ
•រូបថតទំហំ ៣​ x ៤ ចំនួន​ ៤​ សន្លឹក។

និសិ្សតអាចមើលសំណុំបែបបទចុះឈ្មោះចូលរៀនលើបណ្តាញ online ដើម្បីពិនិត្យមើលសេចក្ដីត្រូវការលម្អិត ប៉ុន្តែនិសិ្សតត្រូវតែមកបំពេញនិងដាក់ទម្រង់បែបបទពាក្យសុំចូលរៀននៅតុទទួលភ្ញៀវសាកលវិទ្យាល័យរួមជាមួយនឹងថ្លៃសេវា​ ១០ ដុល្លារ ។

និសិ្សតអាចដកបាន ប៉ុន្តែការបង់ថ្លៃនៃការចុះឈ្មោះចូលរៀនមិនអាចដកបានទេ។

ពិតណាស់​និសិ្សតអាច​ធ្វើបែបនេះ​បាន គ្រាន់តែនិសិ្សតត្រូវបង់ថ្លៃការចុះឈ្មោះទុកជាមុន។

ការប្រឡងតេស្តនឹងធ្វើឡើងក្នុងអំឡុងពេលមួយសប្តាហ៍ការតំរង់ទិស (ឧទាហរណ៍មួយសប្តាហ៍មុនពេលការចាប់ផ្តើមនៃឆមាសថ្មី) ។

គ្មានទេ សិស្សដែលបានប្រឡងជាប់ ទុតិយភូមិ (បាក់ឌុប) ដោយជោគជ័យ មានសិទ្ធិដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យបាន។ ទោះជាយ៉ាងណាក៏ដោយ ដេប៉ាតឺម៉ង់នីមួយៗតម្រូវឱ្យសិស្សធ្វើការប្រឡងតេស្តកម្រិតគណិតវិទ្យាក្នុងដើម្បីកំណត់មុខវិជ្ជាសិក្សាដែនិសិ្សតនឹងត្រូវរៀននៅឆ្នាំទីមួយរបស់ខ្លួន។

ជាក់ស្តែងមាន ១៨ សប្តាហ៍ក្នុងមួយឆមាស (រួមបញ្ចូលទាំងសប្តាហ៍នៃការរៀបចំប្រឡង និងសប្តាហ៍ការប្រឡងចុងឆមាស) ។

និស្សិតអាចផ្ទេរបាន ប៉ុន្តែនិស្សិតត្រូវតែកំណត់ពេលណាត់ជួបជាមួយនឹងប្រធានដេប៉ាតឺម៉ង់ដែលខ្លួនចង់ផ្ទេរទៅ។ នៅពេលដែលប្រធានដេប៉ាតឺម៉ង់កំណត់ចំនួនក្រេឌីត និងកម្មវិធីសិក្សាជាក់លាក់ដែលអ្នកអាចផ្ទេរបាន នោះការិយាល័យចុះឈ្មោះនិសិ្សតនឹងជួយដំណើរការផ្ទេរក្រេឌីតរបស់និសិ្សត។

កម្មវិធីថ្នាក់មួយជាធម្មតាមានរយៈពេលបួនឆ្នាំ។ និស្សិអាចពន្យាពេលសិក្សារបស់ខ្លួននៃការបញ្ចប់ការសិក្សាប្រសិនបើនិសិ្សតជ្រើសរើសរៀនតែមួយឬពីរក្រេឌីតនៅក្នុងឆមាសនីមួយ ឬប្រសិនបើនិស្សិតរៀនធ្លាក់ច្រើនមុខវិជ្ជានោះនឹងត្រូវរៀនឡើងវិញ។

ជាក់ស្តែងគឺអាស្រ័យលើជម្រើសរបស់និសិ្សតនៃមុខវិជ្ជាសិក្សា​ ដែលតម្រូវនៅក្នុងកម្មវិធីសិក្សារបស់និសិ្សត និងទទួលស្គាល់ពីសាស្ត្រាចារ្យប្រឹក្សាកម្មវិធីសិក្សា។ 

និសិ្សតត្រូវសិក្សាពីចន្លោះ ១៣២-១៦០​ ក្រេឌីត អាស្រ័យលើមុខវិជ្ជាជំនាញដោយផ្អែកលើមហាវិទ្យាល័យរបស់និស្សិតសិក្សា។

ទោះបីជាវត្តមានគិតបញ្ចូលតែ ១០% នៃប្រតិបត្តិពិន្ទុសរុប សិស្សក៏ត្រូវបានលើកទឹកចិត្តឱ្យមានវត្តមាន និងចូលរួមក្នុងសកម្មភាពថ្នាក់ទាំងអស់។ ការអវត្តមានច្រើនដងនឹងមានឥទ្ធិពលដល់ពិន្ទុទាប ឬធ្លាក់ក្នុងពីមុខវិជ្ជាសិក្សា។

កាលវិភាគការពិតណាស់ត្រូវបានរៀបចំដោយ សាកលវិទ្យាធិការផ្នែកកិច្ចការសិក្សា និងជាធម្មតាបានការសិក្សាអាចមានទូទាំងសប្តាហ៍ចន្លោះពីម៉ោង ៨ ព្រឹកនិងម៉ោង ៥ ល្ងាចនេះ។ បន្ថែមពីម៉ោងសិក្សាទូទៅក្នុងថ្នាក់រៀនរបស់ខ្លួន និស្សិតក៏ត្រូវរំពឹងថានឹងចំណាយពេលពី ៣០ ទៅ ៤៥ ម៉ោងក្នុងមួយសប្តាហ៍សម្រាប់ការសិក្សាដោយខ្លួនឯង និងការស្រាវជ្រាវ។ សម្រាប់ថ្នាក់ត្រៀមភាសាអង់គ្លេសនឹងត្រូវរៀងរាល់វេនព្រឹក (ម៉ោង ៨ ព្រឹក ដល់ ម៉ោង ​១២ ថ្ងៃត្រង់) ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។

សាស្រ្តាចារ្យនៅសាកលវិទ្យាល័យហ្សាម៉ាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបទពិសោធជាសាស្ត្រាចារ្យដែលបានទទួលសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័ល្បីឈ្មោះនៅជុំវិញពិភពលោក។ ជាទូទៅពួកគាត់មានសញ្ញាបត្របណ្ឌិតមួយនៅក្នុងជំនាញជាក់លាក់របស់គាត់ ឬយ៉ាងហោចណាស់ក៏មានសញ្ញាបត្រអនុបណ្ឌិតជាមួយការបង្រៀន និង​បទពិសោធជំនាញវិជ្ជាជីវៈ។

យើងផ្តល់ជូននូវការអប់រំបែបស្ដង់ដារអន្ដរជាតិក្នុងសាកលវិទ្យាល័យ និងកម្មវិធីសិក្សាសញ្ញាបត្រក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។

នាពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យហ្សាម៉ាន់មាន ៩ ដេប៉ាតឺម៉ង់ដែលផ្តល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញដូចជា៖ វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មសា្ថបត្យកម្ម ស្ថាបត្យកម្ម  គ្រប់គ្រងសំណង់ វិទ្យាសាស្រ្តកុំព្យូទ័រ ការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងពាណិជ្ជកម្ម ធនាគារនិងហិរញ្ញវត្ថុ វិទ្យាសាស្រ្តនយោយបាយ និងទំនាក់ទំនងអន្តរជាតិ​  ។ សូមចុចទីនេះដើម្បីមើលមហាវិទ្យាល័យ និងដេប៉ាតឺម៉ង់របស់សាកលវិទ្យាល័យហ្សាម៉ាន់។

កម្រិតការប្រលងគឺស្រដៀងគ្នាទៅនឹងការប្រឡងទុតិយភូមិ (បាក់ឌុប) ឬថ្នាក់ទី ១២ ។ ប្រភេទនៃសំណួរនេះមានជាការជ្រើសរើសជាមួយនឹងចម្លើយច្រើន។ សំណួរភាគច្រើនគឺដើម្បីវាស់ស្ទង់ចំណេះដឹង និង​សមត្ថភាពជំនាញរបស់សិស្សនិសិ្សត។

ការប្រឡងអាហារូបករណ៍នេះមានរយៈពេល  ២ ម៉ោងសម្រាប់សិស្សនិស្សិតទាំងអស់។

ពិតជាមាន និសិ្សតអាចរកបានតេស្តគំរូបាននៅក្នុងគេហទំព័រនេះ។

អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់អ្វីមួយមានឈ្មោះ និងរូបថតភ្ជាប់ផងដែរ។

ពិតជាបាន និសិ្សតអាចបំពេញសំណុំបែបបទកម្មវិធីអាហារូបករណ៍ និងធ្វើការប្រឡងយកអាហារូបករណ៍នេះជាភាសាអង់គ្លេស។

មិនបានទេ ការប្រឡងតេស្តអាហារូបករណ៍គឺត្រូវបានរៀបចំប្រឡងតែម្ដងប៉ុណ្ណោះ។

មិនអាចទេ ព្រោះសាកលវិទ្យាល័យផ្តល់អាហារូបករណ៍ដល់សិស្សដែលបានចាប់ផ្តើមជានិស្សិតឆ្នាំទីមួយ។

អាហារូបករណ៍ប្រភេទ A: នៅពេលដែលនិសិ្សតបានដឹងអំពីលទ្ធផលប្រឡងវិទ្យាល័យរបស់ខ្លួន សិស្សគួរតែមកកាន់សាកលវិទ្យាល័យហ្សាម៉ាន់ និងចុះឈ្មោះក្នុងមុខជំនាញដែលខ្លួនចង់រៀន និងដើម្បីរក្សកន្លែងអាហារូបករណ៍របស់ខ្លួន។ អាហារូបករណ៍នេះត្រូវបានផ្តល់ដល់សិស្សដែលមកកាន់សាកលវិទ្យាល័យមុនដំបូងគេប៉ុន្នោះ។
 
អាហារូបករណ៍ប្រភេទ B: ដើម្បីចុះឈ្មោះសម្រាប់ការប្រឡងអាហារូបករណ៍សិស្សនិស្សិតត្រូវតែបំពេញទម្រង់បែបបទពាក្យសុំអាហារូបករណ៍ និងបង់ថ្លៃទម្រង់បែបបទនេះ។ ទម្រង់បែបបទពាក្យសុំនេះអាចទាញយកបានពីគេហទំព័រសាកលវិទ្យាល័យហ្សាម៉ាន់ ហើយវាត្រូវតែត្រូវបានដាក់ឲ្យបំពេញ និងបានដាក់ជូននៅតុទទួលភ្ញៀវសាកលវិទ្យាល័យក្នុងតម្លៃ ៥ ដុល្លារ ។
ដើម្បីទទួលបានអាហារូបករណ៍ដែលត្រូវបានផ្អែកលើលទ្ធផលនៃការប្រឡងទុតិយភូមិ (បាក់ឌុប)​ ហើយសិស្សដែលបានប្រឡងជាប់ពីវិទ្យាល័យក្នុងឆ្នាំសិក្សាដូចគ្នានេះដែរ គឺមានសិទ្ធិទទួលបានអាហារូបករណ៍។ ចំពោះអាហារូបករណ៍ផ្អែកលើការប្រឡងនៅសាកលវិទ្យាល័យហ្សាម៉ាន់ និស្សិតកម្ពុជាដែលបានប្រឡងជាប់ពីវិទ្យាល័យជាតិរបស់ខ្លួន ឬមិនត្រូវបានកំពុងសិក្សានៅសាកលវិទ្យាល័យហ្សាម៉ាន់នាពេលបច្ចុប្បន្ន ក៏មានសិទ្ធិក្នុងការដាក់ពាក្យប្រឡងបានដែរ។

ការចុះឈ្មោះមានតម្លៃ ៥០០ ដុល្លារ ហើយមិនត្រូវបានរួមបញ្ចូលនៅក្នុងអាហារូបករណ៍នេះ។

សាកលវិទ្យាល័យផ្ដល់អាហារូបករណ៍ថ្លៃសិក្សាពីរប្រភេទផ្សេងគ្នាដូចតទៅ៖
អាហារូបករណ៍ប្រភេទ A: ត្រូវបានផ្អែកលើសិស្សលទ្ធផលពីការប្រឡងទុតិយភូមិ (បាក់ឌុប)
  • សិស្សពូកែថ្នាក់ជាតិឆ្នាំ២០១៧ ៖​ អាហារូបករណ៍ថ្លៃសិក្សា ១០០% ចំនួន ៣០ កន្លែង
  • សិស្សនិទេ្ទស A ៖ អាហារូបករណ៍ថ្លៃសិក្សា ១០០% ចំនួន ២០ កន្លែង
  • សិស្សនិទ្ទេស B យ៉ាងហោច ៖ អាហារូបករណ៍ថ្លៃសិក្សា ៧៥% ចំនួន​ ២៥ កន្លែង
  • សិស្សនិទ្ទេស C យ៉ាងហោច ៖ អាហារូបករណ៍ថ្លៃសិក្សា ៥០% ចំនួន ៤០ កន្លែង
  • សិស្សនិទ្ទេស D​ យ៉ាងហោច ៖ អាហារូបករណ៍ថ្លៃសិក្សា ២៥% ចំនួន ៥០ កន្លែង
អាហារូបករណ៍ប្រភេទ B: គឺផ្អែកលទ្ធផលនៃការប្រឡងអាហារូបករណ៍របស់សាកលវិទ្យល័យ
  • អាហារូបករណ៍ថ្លៃសិក្សា ១០០% ៖ ចំនួន​ ១៥ កន្លែង
  • អាហារូបករណ៍ថ្លៃសិក្សា ៧៥%​ ៖ ចំនួន ២៥ កន្លែង
  • អាហារូបករណ៍ថ្លៃសិក្សា ៥០% ៖ ចំនួន ៤០ កន្លែង
  • អាហារូបករណ៍ថ្លៃសិក្សា ២៥% ៖ ចំនួន ៩០ កន្លែង

បញ្ជាក់៖ ថ្លៃចុះឈ្មោះសិក្សា ៥០០ ដុល្លារ មិនត្រូវបានរាប់បញ្ចូលទៅក្នុង​អាហារូបកណ៍ទាំងពីរប្រភេទ​ខាងលើនោះទេ។

តម្លៃសិក្សានៅសាកលវិទ្យាល័យហ្សាម៉ាន់គឺចាប់ពី ១០០០ ដុល្លារ ទៅ ២០០០​ ដុល្លារ ក្នុងមួយឆមាសអាស្រ័យលើកម្មវិធីជំនាញដែលសិស្សនិសិ្សតចុះឈ្មោះចូលរៀន ។ រាល់ឆ្នាំសិក្សានីមួយៗមានពីរឆមាស ហើយ​និស្សិតទាំងអស់​នឹងតម្រូវ​ឲ្យបង់​ថ្លៃចុះឈ្មោះសិក្សា ៥០០ ដុល្លារ ជារៀងរាល់ដើមឆ្នាំសិក្សា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់អាសយដ្ឋាននេះ។ សូមចុចត្រង់នេះដើម្បីមើលតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សា។

មុនពេលចាប់ផ្តើមនៃឆ្នាំសិក្សាបន្ទាប់ និសិ្សតនឹងត្រូវប្រឡងតេស្តសមត្ថភាពភាសាអង់គ្លេស ហើយនិសិ្សតគួរតែអាចប្រឡងបានយ៉ាងហោចណាស់នៅក្នុង "ជាប់ដោយមានលក្ខខណ្ឌ" ។

សាកលវិទ្យាល័យហ្សាម៉ាន់បង្រៀនដោយផ្អែកលើ ក្របខ័ណ្ឌឯកសារអឺរ៉ុបទូទៅសម្រាប់ភាសា (CEFR) ដើម្បីកំណត់កម្រិតនៃសិស្សនៅថ្នាក់ត្រៀមភាសាអង់គ្លេស។ សូមមើលតារាងខាងក្រោមដើម្បីស្វែងយល់អំពីកម្រិតសិក្សា និសិ្សតនឹងដឹងថាអាចត្រូវចូលរៀននៅកម្រិតមួយណា។

 កម្រិតនៃសាកលវិទ្យាល័យហ្សាម៉ាន់ថ្នាក់ត្រៀមភាសាអង់គ្លេស
Basic SpeakerA1, A2
Independent speakerB1, B2
Proficient SpeakerC1, C2

 

ការធ្វើតេស្តនេះនឹងកំណត់ពីកម្រិតរបស់អ្នកសម្រាប់សិក្សានៃការត្រៀមភាសាអង់គ្លេស។ ដូច្នេះសំណួរដែលនឹងសួរអាចមានក្នុង ជំនាញការអាន វេយ្យាករណ៍ ការស្តាប់ និងការសរសេរ​ ហើយយោងតាមលទ្ធផលនៃការធ្វើតេស្ត​ និសិ្សតនឹងត្រូវបានចូលរៀនតាមកម្រិតនៃថ្នាក់រៀន។

ការធ្វើតេស្តនឹងរៀបចំនៅក្នុងសប្តាហ៍ណែនាំ ជាពិសេសដើមសប្តាហ៍នៃឆ្នាំសិក្សាថ្មីនៅសាកលវិទ្យាល័យហ្សាម៉ាន់។

ក្រោយពីបានប្រឡងតេស្តជាភាសាអង់គ្លេស (EPT) និសិ្សតនឹងត្រូវបានផ្ដល់ដល់កម្រិតសមស្របមួយហើយនិសិ្សតនឹងចូលថ្នាក់រៀនមួយរួមគ្នាយោងតាមលទ្ធផលនៃការធ្វើត្តេស EPT ។

សិស្សថ្នាក់ត្រៀមភាសាអង់គ្លេសត្រូវសិក្សានៅវេនពេលព្រឹក ចំណែកឯពេលរសៀលនិសិ្សតមានការសិក្សាដោយខ្លួនឯង។

ពិតជាបាន និស្សិតនឹងមានភាគរយដូចគ្នានៃអាហារូបករណ៍ថ្លៃសិក្សាប្រគល់ជូនទៅឲ្យខ្លួន។ អាហារូបករណ៍ថ្លៃសិក្សានេះមិនរួមបញ្ចូលថ្លៃចុះឈ្មោះរៀនទេ។

ថ្លៃចុះឈ្មោះ: ៥០០​ ដុល្លារ / ឆ្នាំ

ថ្លៃសិក្សា: ១០០០ ដុល្លារ / ឆមាស

ពិតជាបាន និសិ្សតមិនចាំបាច់ធ្វើតេស្តជំនាញភាសាអង់គ្លេស​ទេ ប្រសិនបើមានពិន្ទុ TOEFL iBT: 60 ឬ IELTS: 5.5។

ប្រសិនបើនិសិ្សតធ្វើតេស្តសមត្ថភាពជំនាញភាសាអង់គ្លេសធ្លាក់ នោះនិសិ្សតត្រូវចុះឈ្មោះក្នុងថ្នាក់ត្រៀមភាសាអង់គ្លេស។
 
ការសិក្សានៅសាកលវិទ្យាល័យហ្សាម៉ាន់គឺត្រូវមានការប្រកួតប្រជែង និងខិតខំប្រឹងប្រែងច្រើន ដូចច្នេះហើយនិសិ្សតគួរតែមានជំនាញភាសាអង់គ្លេសឲ្យបានល្អ ដើម្បីអាចប្រើប្រាស់ក្នុងការសិក្សាជំនាញរបស់ខ្លួន។

ការបង្រៀននៅសាកលវិទ្យាល័យហ្សាម៉ាន់គឺជាភាសាអង់គ្លេស។

សាកលវិទ្យាល័យហ្សាម៉ាន់មានឧបករណ៍សិក្សារួមមាន:

• ក្តារខៀនប្រភេទវៃឆ្លាត (Smart Board) និងម៉ាស៊ីនបញ្ចាំងរូបភាព (LCD Projector) នៅគ្រប់ថ្នាក់រៀន

• សាលសន្និសីទសម្រាប់កម្មវិធីផ្សេងៗ

• កុំព្យូទ័រ និងភាសាពិសោធន៍
 
• បន្ទប់ពិសោធន៍វិស្វកម្ម និងបន្ទប់ពិសោធន៍នៃការសិក្សាប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន (MIS)
 
• បន្ទប់គូរប្លង់រចនា និងបន្ទប់ប្លង់ស្ថាបត្យកម្ម 
 
• បណ្ណាល័យ​ជាមួយនឹងធនធានសម្បូរបែប និងប​ណ្ណាល័យតាមប្រព័ន្ធ Online
 
• ការភ្ជាប់អ៊ីធឺណិត តាមឧបករណ៍ Wireless ដែលមានល្បឿនលឿនរហ័ស
 
• អាហារដ្ឋានដ៏ទូលំទូលាយ

មិនមានទេ សិស្សនិសិ្សតត្រូវរៀបចំការធ្វើដំណើរដោយខ្លួនឯងផ្ទាល់។

ជាក់ស្តែមានការផ្តល់កន្លែងស្នាក់នៅដោយការកំណត់នៃអន្តេវាសិកដ្ឋាន (Harmony) ដែលជាដៃគូរបស់សាកលវិទ្យាល័យហ្សាម៉ាន់។ សិស្សអាចបំពេញនៅក្នុងសំណុំបែបបទចុះឈ្មោះស្នាក់នៅ (ដែលពាក្យសុំអាចយកបាននៅលើតុទទួលភ្ញៀវ) ឬទាក់ទងអន្តេវាសិកដ្ឋានដោយផ្ទាល់។

សិស្សនិសិ្សតមិនតម្រូវឱ្យពាក់ឯកសណ្ឋានចូលសាកលវិទ្យាល័យទេ។ តែនិស្សិតត្រូវបានរំពឹងឲ្យស្លៀកពាក់ឲ្យត្រឹមត្រូវត្រូវនៅក្នុងបរិវេណសាកលវិទ្យាល័យ។

សាកលវិទ្យាល័យមានក្លឹបនិសិ្សតមួយចំនួយដូចជា ក្លឹបបាល់ទាត់ ក្លឹបនិស្សិតអង្គការសហប្រជាជាតិត្រាប់ (ZUMUN) ជាដើម។ សាកលវិទ្យាល័យស្ថិតនៅទីតាំងងាយស្រួលក្នុងតំបន់ទួលគោកនៅជិតរោងកុន ផ្សារទំនើប ក្លឹបកីឡាដែលជាកន្លែងដែលសិស្សអាចជ្រើសដើម្បីចំណាយពេលទំនេររបស់ខ្លួនក្រៅបរិវេណសាកលវិទ្យាល័យបាន។

មិនមានទេ សាកលវិទ្យាល័យមានទីតាំងតែមួយគត់ដែលមានអាសយដ្ឋានដូចខាងលើ។

សាកលវិទ្យាល័យមានទីតាំងស្ថិតនៅលើផ្លូវ ៣១៥ ក្នុងតំបន់ទួលគោក ( នៅជិតទៅ TK Avenue) ។