English  |  My PARAGON. U

Apply

វិទ្យាស្ថានភាសាបរទេស

ចក្ខុវិស័យរបស់វិទ្យាស្ថានភាសាបរទេសនៅសាកលវិទ្យាល័យហ្សាម៉ាន់នេះ គឺក្លាយខ្លួនជាមជ្ឈមណ្ឌ​សិក្សាដ៏លេចធ្លោមួយ និងការបង្រៀនភាសាបរទេសនៅក្នុងសាកលវិទ្យាល័យ។ ចក្ខុវិស័យនេះមានអាទិភាពទៅលើការបង្រៀន និងការសិក្សាភាសាអង់គ្លេសដែលត្រូវបានចាត់ទុកជាមធ្យោបាយក្នុងភាសាពិភពលោកដែលត្រូវបានប្រើប្រាស់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វិទ្យាសាស្រ្ត និងវិស័យជាច្រើនទៀត។

វិទ្យាស្ថានភាសាបរទេសមានបេសកកម្មរបស់ខ្លួនក្នុងការធានាថា សិស្សនិស្សិតរបស់យើងអាចក្លាយទៅជា អ្នកប្រើប្រាស់មិនត្រឹមតែជំនាញភាសាអង់គ្លេសទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់គោលបំណងសិក្សាជាក់លាក់ និងជំនាញផ្សេងៗជាច្រើនទៀត។ កម្មវិធី និងវគ្គសិក្សាដែលបានផ្តល់ជូនដោយវិទ្យាស្ថាននេះ បានបង្កើនសក្តានុពលដល់និស្សិតសាកលវិទ្យាល័យហ្សាម៉ាន់ឱ្យមានសមត្ថភាពភាសាអង់គ្លេសទូទៅដ៏ពូកែ និងពង្រឹងជំនាញភាសាអង់គ្លេសរបស់ខ្លួនបន្ថែមទៀត។

ការលើកកម្ពស់ការសិក្សាភាសាមួយផ្សេងទៀតនៅអាស៊ី ឬអឺរ៉ុបនៅសាកលវិទ្យាល័យគឺជា ផ្នែកមួយនៃបេសកកម្មរបស់យើងផងដែរ។ ការជ្រើសរើសវគ្គសិក្សាភាសាបរទេសផ្សេងៗទៀត ត្រូវបានផ្ដល់សម្រាប់និសិ្សតឆ្នាំទី២ និងឆ្នាំទី៣ ដែលមានបំណងចង់រៀនជាមូលដ្ឋានគ្រឹះរបស់ភាសា ជប៉ុន ចិន តួកគី ឬកូរ៉េ។ វគ្គសិក្សាភាសាទាំងនេះស្មើនឹង ៣​ក្រេឌីតក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រ។

កម្មវិធីថ្នាក់ត្រៀមភាសាអង់គ្លេស

គោលដៅរបស់វិទ្យាស្ថានភាសាអង់គ្លេស និងភាសាបរទេសក៏ទាក់ទង​នឹងការកើនឡើងនៃបរិមាណ និងគុណភាពនៃការអប់រំភាសាក្នុងសាកលវិទ្យាល័យហ្សាម៉ាន់​ ហើយភាសាអង់គ្លេស គឺជាភាសាប្រើប្រាស់ក្នុងគ្រប់កម្មវិធីសិក្សា និងការប្រឡងទាំងអស់នៅក្នុងសាកលវិទ្យាល័យ។ យើងព្យាយាមកាត់បន្ថយការបាត់បង់សិស្សនិសិ្សតដែលមិនបានចុះឈ្មោះចូលរៀនដោយសារបញ្ហាសមត្ថភាពភាសាអង់គ្លេសទាប ដូច្នេះគោលបំណងនេះ ជាកម្មវិធីថ្នាក់ត្រៀមភាសាអង់គ្លេសត្រូវបានរៀបចំបង្រៀននៅក្នុងកម្រិតផ្សេងៗគ្នា។

សិស្សនិស្សិតនឹងតម្រូវឲ្យប្រើប្រាស់ជំនាញភាសាអង់គ្លេសយ៉ាងប្រសើ​រ ហើយនិស្សិតដែលមានសមត្ថភាពភាសាអង់គ្លេសស្របតាមតម្រូវការនៃលក្ខខណ្ឌជំនាញភាសាអង់គ្លេសរបស់សាកលវិទ្យាល័យ នោះនិស្សិតត្រូវបង្ហាញពីលទ្ធផលពិន្ទុពីការធ្វើតេស្តភាសាអង់គ្លេសដែលទទួលស្គាល់ជាអន្តរជាតិមានដូចជា TOEFL iBT (60) ឬ IELTS Test (5.5 band) ។ និសិ្សតដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់តាមតម្រូវនៃសមត្ថភាពភាសាអង់គ្លេសរបស់សាកលវិទ្យាល័យហ្សាម៉ាន់ គឺតម្រូវឲ្យប្រឡងសមត្ថភាពជំនាញភាសាអង់គ្លេស​(EPT)ជាមុនសិន មុននឹងចូលរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ។ ចំពោះនិស្សិតដែលត្រូវធ្វើតេស្តជំនាញសមត្ថភាពភាសាអង់គ្លេស គឺត្រូវចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីត្រៀមភាសាអង់គ្លេសនៅក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមរៀនភាសាអង់គ្លេសទូទៅ និងជំនាញភាសាឲ្យច្បាស់សម្រាប់ការសិក្សារបស់ខ្លួន។ កម្មវិធីថ្នាក់ត្រៀមភាសាអង់គ្លេសមានរយៈពេល​ ២០ម៉ោងក្នុងមួយសប្តាហ៍សម្រាប់វគ្គថ្នាក់រៀនធម្មតារៀងរាល់ពេលព្រឹក ហើយការបន្ថែមម៉ោងសិក្សា និងការអនុវត្តន៍ផ្សេងៗអាចមានការបង្រៀននៅពេលរសៀល។ វិទ្យាស្ថាននេះមានគោលបំណងកសាងកេរ្តិ៍ឈ្មោះសម្រាប់ការសិក្សាភាសាអង់គ្លេស និងភាសាបរទេសតាមរយៈគ្រូបង្រៀនប្រកបដោយសមត្ថភាព​ សម្ភារៈបរិក្ខារមានគុណភាពខ្ពស់ ព្រមទាំងបរិស្ថានសិក្សាដ៏ល្អប្រសើរ។

 
កម្មវិធីសិក្សានៃវិទ្យាស្ថានភាសាបរទេស
មុខវិជ្ជាគោលក្នុងឆមាសទី១
 

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រឌីត

  ACAD 101

  Fundamentals of Academic Skills I

3

 ACAD 111

  Academic English I

3

 ACAD 103

  Reading Skills in English for Academic Purposes

3

 ACAD 105

  Listening Skills in English for Academic Purposes

3

 
 
មុខវិជ្ជាគោលឆមាសទី២
 

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  ACAD 102

  Fundamentals of Academic Skills II

3

 ACAD 112

  Academic English II

3

 ACAD 104

  Writing Skills in English for Academic Purposes

3

 ACAD 106

  Oral Communication and Public Speaking

3

 

មុខវិជ្ជាគោលឆមាសទី៣
 
 

  លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  TR 201

  Turkish Language I

3

  JP 201

  Japanese Language I

3

  TH 201

  Thai Language I

3

  CN 201

  Chinese Language I

3

  KR 201

  Korean Language I

3

 
មុខវិជ្ជាគោលឆមាសទី៤
 
 

  លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  TR 202

  Turkish Language II

3

  JP 202

  Japanese Language II

3

  TH 202

  Thai Language II

3

  CN 202

  Chinese Language II

3

  KR 202

  Korean Language II

3

 
 
 
មុខវិជ្ជាគោលក្នុងឆមាសទី៥
 

  លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  TR 301

  Turkish Language III

3

  JP 301

  Japanese Language III

3

  TH 301

  Thai Language III

3

  CN 301

  Chinese Language III

3

  KR 301

  Korean Language III

3

 
 
 
មុខវិជ្ជាគោលក្នុងឆមាសទី៦
 

 លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  TR 302

  Turkish Language IV

3

  JP 302

  Japanese Language IV

3

  TH 302

  Thai Language IV

3

  CN 302

  Chinese Language IV

3

  KR 302

  Korean Language IV

3