English  |  My PARAGON. U

Apply

ប្រសាសន៍របស់លោកបណ្ឌិតសាកលវិទ្យាធិការ

សូមស្វាគមន៍មកកាន់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន!

អស់រយៈកាល 10 ឆ្នាំមកហើយ ដែលសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (ដែលពីមុនគ្រប់គ្នាបានស្គាល់ថាជា សាកលវិទ្យាល័យ ហ្សាម៉ាន) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2010។ ហើយនេះក៏ជាដំណើរដ៏អស្ចារ្យមួយសំរាប់រូបខ្ញុំផ្ទាល់និងសំរាប់សាកលវិទ្យាល័យផងដែរ​ ក្នុងការមើលឃើញនូវភាពជោគជ័យនិងការលូតលាស់កន្លងមកនេះ។

ក្នុងចំណោមអតីតសិស្សនិស្សិតចំនួន 350 នាក់ ច្រើនជាងពាក់កណ្តាលកំពុងតែ បម្រើការនិងមានមុខតំណាងល្អៗនៅក្នុងក្រុមហ៊ុន អង្គការ និងស្ថាប័ននានា ឬក៏ប្រកបអាជីវកម្មផ្ទាល់ខ្លួនក្នុងប្រទេសកម្ពុជា ខណៈដែល 30% ក្នុងចំំណោមនោះកំពុងតែបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ (រហូតដល់កំរិតថ្នាក់បណ្ឌិត) នៅក្រៅប្រទេសទៀតផង។ អតីតសិស្សនិសិ្សតរបស់យើង បានបង្ហាញខ្លួននៅជុំវិញពិភពលោក រាប់បញ្ចូលពីសាកលវិទ្យាល័យ ញូយ៉ក នៅសហរដ្ឋអាមេរិក សាកលវិទ្យាល័យ ម៊េលបូន នៅប្រទេសអូស្រ្តាលី សាកលវិទ្យាល័យ តូឃ្យូ នៅប្រទេសជប៉ុន  ទៅដល់សាកលវិទ្យាល័យ ខេមព្រីដ នៅចក្រភពអង់គ្លេស។

ទោះបីជាសាកលវិទ្យាល័យទើបតែបានបង្កើតឡើងក៏ពិតមែន តែកេរ្តិ៍ឈ្មោះរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ។ សមិទ្ធិផលរបស់សិស្សនិស្សិតនៅសាកលវិទ្យាល័យរបស់យើង​ ក្នុងការប្រកួតប្រជែងលើឆាកជាតិនិងអន្តរជាតិ មិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពសិក្សារបស់ពួកគាត់នោះទេ តែថែមទាំងបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងប្តេជ្ញាចិត្ត ដោយមានការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសំណាកបុគ្គលិកនិងសាស្ត្រាចារ្យអន្តរជាតិពិតៗដែលមានសមត្ថភាពនិងកំរិតវប្បធម៌ខ្ពស់។ 

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ប្រមើលមើលឃើញនូវដំណើររបស់ខ្លួនឆ្ពោះទៅរកការក្លាយខ្លួនជាស្ថាប័នអប់រំដែលឈានមុខគេមួយ ដោយផ្អែកទៅលើ គុណភាពនៃការ​បង្រៀន ការសិក្សាស្រាវជ្រាវ និង ការចូលរួមជាចំណែកមួយដ៏សកម្មក្នុងសហគមន៍របស់ប្រទេសកម្ពុជា។ ក្នុងនាមខ្ញុំជា សាកលវិទ្យាធិការ ខ្ញុំកំពុងបន្តខិតខំប្រឹងប្រែងផ្តល់ការគាំទ្រនិងបង្កើតនូវមជ្ឈដ្ឋានមួយសំរាប់ការលូតលាស់និងកំណើនបញ្ញាវន្ត រួមទាំងការសិក្សាពេញមួយជីវិត ក្នុងចំណោមបុគ្គលិកទូទៅ គ្រូបង្រៀនសាស្រ្តាចារ្យ និង​​​ សិស្សនិស្សិត ហើយសំខាន់ជាងនេះទៅទៀតនោះ គឺដើម្បីធ្វើឲ្យសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្លាយទៅជាសហគមន៍មួយដែលយើងអាចកំណត់អត្តសញ្ញាណខ្លួនឯងដោយមានមោទនភាព។

ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាទទូលបានភាពជោគជ័យនៅក្នុងឆ្នាំសិក្សាខាងមុខនេះ!