English  |  My PARAGON. U

Apply

ប្រវត្តិ សាកលវិទ្យាល័យ

សាកលវិទ្យាល័យ ហ្ស៉ាមាន់ បានបង្កើតឡើងនៅឆ្នាំ២០១០ ដោយលោក Ali Korten ដែលជា នាយកសាលាអន្តរជាតិ ហ្សាម៉ាន់ ក្នុងនោះរួមមាន វិទ្យាល័យ ហ្សាម៉ាន់ និង សាលាបឋមសិក្សា ហ្សាម៉ាន់ ។ ភាពជោគជ័យដែលបានពី សាលាទាំងពីរខាងលើ បានជំរុញអោយយើង ពង្រីកនូវបេសកកម្មដើម្បី ជួយជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅ ប្រទេសកម្ពុជា។ជាមួយនឹង គោលជំហដ៏មោះមុត និងការប្តេជ្ញាចិត្តដើម្បី ភាពល្អឥតខ្ចោះ សាកលវិទ្យាល័យ ហ្យាម៉ាន់ ខិតខំព្យាយាមផ្តល់ការ​អប់រំដ៏ល្អ នៅ​ក្នុង​​​​ប្រទេសកម្ពុជា ដើម្បីជួយលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ដែលជាផ្នែកមួយ ​មិន​​អាច​​ខ្វះបានក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ ។

សាលាអន្តរជាតិ ហ្សាម៉ាន់ បានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយលោក Atilla Yusuf Guleker ហើយបច្ចុប្បន្នមានសិស្សចុះឈ្មោះចូលរៀនច្រើនជាង ១២០០នាក់ ។ ហ្សាម៉ាន់ បានទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និង កីឡា ហើយក៏ជាសមាជិក នៃក្រុមប្រឹក្សាសាលាអន្តរជាតិ ។ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៥ហ្សាម៉ាន់ មានទីតាំងនៅផ្ទះដ៏គួរអោយទាក់ទាញ២ នៅចំកណ្តាល ទីក្រុងដែលស្ថិតនៅផ្លូវលេខ ៧១ នៅជិតចំនុច ប្រសព្វរវាង មហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ។ បច្ចុប្បន្ននេះ វិទ្យាល័យ ហ្សាម៉ាន់ គឺមានទីតាំងនៅក្នុងអាគារថ្មី ដែលបំពាក់ ទៅដោយបរិក្ខារទំនើបៗដែលស្ថិតនៅជាប់ស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់តាំងពីឆ្នាំ ២០០៥ ។

សាលាមតេយ្យ និង បឋមសិក្សា ហ្សាម៉ាន់ មានទីតាំងស្ថិតនៅក្នុងខណ្ឌទួលគោកជាមួយ នឹង អាគារដ៏ល្អប្រណិត ព្រមទាំងបរិក្ខារដ៏សំបូរបែបដែល សំរិតសំរាំងយ៉ាងពិសេស សំរាប់កុមារដែល មានអាយុពី ៤-១២ ឆ្នាំ ។

ពត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័ររបស់: ZAMAN INTERNATIONAL SCHOOL