English  |  My ZAMANU

Apply

បេសកកម្ម ចក្ខុវិស័យ និង គុណតំលៃស្នូល

ពិភពលោកយើងសព្វថ្ងៃ កំពុងទទួលឥទ្ធិពល ដែលនាំមកនូវ កំណែតំរូវផ្សេងៗ ពីសំណាក់  វិសាមញ្ញជន ។ ដើម្បីយកជ័យជំនះ លើ រាល់ការលំបាក និង ទទួលបាននូវឱកាសអ្វីមួយក្នុង សង្គម បច្ចុប្បន្ន បុគ្គលម្នាក់ត្រូវតែជាបុគ្គល ប៉ិនប្រសព្វម្នាក់ទាំងផ្នែកបញ្ញា និង សា្មរតី ទាំង ផ្នែកកាយ ពោល គឺ ឧស្សាហ៍ព្យាយាម ។ អ្នកដែល អាចរីកចំរើនបាន ហើយថែមទាំងបានចូលរួម ជាផ្នែកមួយនៃ ពិភពលោក នោះហៅថាជន ដែលមានសតិបញ្ញា ស្គាល់ខ្លួនឯង ហើយចេះគោរពអ្នកដទៃ ដោយដឹង ខ្លួនឯងថា នឹងធ្វើខ្លួនអោយក្លាយជា សមាជិកដ៏ល្អមួយនៃក្រុមរបស់ខ្លួន ជាពលរដ្ឋមួយដ៏ល្អរបស់ ជាតិសាសន៍ខ្លួន និង ជាផ្នែកដ៏ល្អមួយនៃ សហគមអន្តរជាតិ ។ ដើម្បីក្លាយជាបុគ្គលដែល មានលក្ខណៈ សម្បត្តិដូចរៀបរាប់ខាងលើ បុគ្គលនោះត្រូវឆ្លងកាត់ ការអប់រំផ្នែកចំណេះដឹង យ៉ាងម៉ឺងម៉ាត់មួយ និង ភាពចង់ក្លាយជាបុគ្គល ដែលល្អប្រសើរមួយ តាមដែលគេអាចធ្វើបាន ព្រមជាមួយនឹង ភាពចង់ជួយ អ្នកជុំវិញខ្លួនអោយ សំរេចបានដូចខ្លួនដែរ ។

សាកលវិទ្យាល័យ ហ្សាម៉ាន់  ប្រាថ្នាចង់បាន រឺក្លាយទៅជា សហគមន៍មួយ ដែលពោរពេញ ដោយទំនុកចិត្ត និង ភាពស្វាហាប់មួយ ដែលប្រកបដោយស្មារតី ពលីខ្ពង់ខ្ពស់ ដើម្បីចូលរួម លើកស្ទួយ ប្រទេសកម្ពុជា និង ពិភពលោកទាំងមូលតាមរយៈការអប់រំ ការស្រាវជ្រាវ និង សេវាកម្មរបស់ខ្លួន។ គ្រប់សមាជិករបស់ សាកលវិទ្យាល័យ ហ្សាម៉ាន់ មានសេចក្តីសោមនស្ស និង ឱកាសផ្សេងៗដែល ទាក់ទងនឹងការពង្រីកនូវ បញ្ញា និង សមត្ថភាពការងារផ្ទាល់ខ្លួន។ សាកលវិទ្យាល័យ ហ្សាម៉ាន់នឹង ក្លាយជាមជ្ឈមណ្ឌល នៃការអប់រំដែល ជាប្រភពនៃបុគ្គល ដែលមានសមត្ថភាពខ្ពស់ ដែលអាចសំរបខ្លួនទៅនឹង ពិភពលោកដែលមាន ភាពវិវឌ្ឍយ៉ាង លឿន។

គោលដៅ

សាកលវិទ្យាល័យ ហ្សាម៉ាន់ ត្រូវបានបង្កើតឡើងដើម្បី ស្វែងរកការថែរក្សា ក៏ដូចជា ផ្សព្វផ្សាយ នូវចំណេះដឹង និង បង្កើតអ្វីមួយដែលប្រកបដោយភាពឆ្នៃប្រឌិត។ បន្ថែមពីលើនេះ គឺដើម្បីលើកតម្កើន នូវវប្បធម៌នៃ សមត្ថភាពក្នុងការត្រិះរិះ និងរិះរកនៃសមាជិករបស់សហគម ហ្សាម៉ាន់។

សាកលវិទ្យាល័យ ហ្សាម៉ាន់នឹង

  • ផ្តល់នូវកម្មវិធីសិក្សាកំរិត បរិញ្ញាប័ត្រ និង ក្រោយបរិញ្ញាប័ត្រដែលមានតំលៃសមរម្យ តែមានគុណភាពខ្ពស់
  • ផ្តល់នូវសេវាកកម្ម និង ធនធានផ្សេងៗដើម្បី សំរួល និង លើកតំកើងការសិក្សា ក៏ដូចជា ភាពជោគជ័យរបស់និស្សិត
  • បណ្ដុះបណ្តាលនិស្សិតអោយក្លាយ ជាអ្នកដែលមានសមត្ថភាព អាចរស់នៅ និង ប្រកបកិច្ចការងារដោយ មានប្រសិទ្ធិភាព ក្នុងបរិយាកាសទូទៅ ។
  • បណ្តុះបណ្តាល សាស្រ្តាចារ្យ បុគ្គលិក និង និសិ្សត នៃកម្មវិធីនិមួយៗ
  • ផ្តល់នូវ មជ្ឈដ្ឋានសិក្សាមួយដែលមាន សុវត្ថិភាពដល់និស្សិត
  • ផ្តល់នូវ សេវាកម្មសិក្សា ដល់សាធារណៈ និង អង្គការ ក្នុង និង ក្រៅរដ្ឋាភិបាល
  • លើកតម្កើននូវ ការអភិវឌ្ឈន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និង តំបន់នានា ក៏ដូចជា ពិភពលោកទាំងមូល តាមរយៈការស្រាវជ្រាវ កិច្ចសហការ និង នវានុវត្តន៍ នៃ បច្ចេកវិទ្យា។
  • បង្វឹក បុគ្គលិកផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាដើម្បីបំពេញនូវតំរូវការអភិវឌ្ឍ ទាំងក្នុង និង ក្រៅប្រទេស
  • សំរបសំរួល ផ្លាស់ប្តូរ និង អភិវឌ្ឍនូវ បច្ចេកវិទ្យាដែលសមស្រប និងចាំបាច់ សំរាប់ប្រទេសកម្ពុជា
  • ចូលរួមជាកំលាំងផ្នែក បណ្តុះបណ្តាល ធនធានមនុស្ស នៅប្រទេសកម្ពុជា ក៏ដូចជាភូមិភាគ អាស៊ី និង ពិភពលោកទាំងមូល។
  • ជួយជ្រោមជ្រែង ក្នុងការ ពង្រឹង សមត្ថភាពនៃ សាស្រ្តាចារ្រ បុគ្គលិកនិង និស្សិតក៏ដូចជា ប្រព័ន្ធអភិបាលកិច្ច ដើម្បីលើកតំកើងប្រព័ន្ធគ្រប់គ្រង អភិបាលកិច្ចរួមនៃស្ថាប័ន ។

ចក្ខុវិស័យ

សាកលវិទ្យាល័យ ហ្សាម៉ាន់ នឹងក្លាយជាសាកាលវិទ្យាល័យ ដែលឈានមុខគេ ផ្នែក គុណភាពសិក្សាអប់រំ និង ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ទាំងក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និង ពិភពលោក ។

បាវចនា

Leading your way...

គុណតំលៃ

  • ការទទួលខុសត្រូវ
  • បូរណភាព
  • របកគំហើញ
  • ឧត្ដមភាព