English  |  My ZAMANU

Apply

ដេប៉ាតឺម៉ង់ស្ថាបត្យកម្ម

ស្ថាបត្យកម្ម ជាកម្មវិធីសិក្សារយៈពេល៤ឆ្នាំដែលមាននៅក្នុងថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត។ ជំនាញស្ថាបត្យកម្មបង្កើតក្នុង បរិបទ​ដែលផ្តល់បញ្ញាវៃឆ្លាតដល់សិស្សនិស្សិតដើម្បីបកស្រាយទំនាក់ទំនងនៃលក្ខណៈទម្រង់ និងខ្នាតទំហំ គម្រោងការ សមា្ភរៈសំណង់ និងការ​ឆ្លុះ​បញ្ចាំងនៃភាពល្អប្រសើរដល់ការរស់របស់មនុស្សជាមួយគំនិតផ្សេងៗ។

តាមរយៈកម្មវិធីសិក្សាស្ថាបត្យកម្មនេះ និសិ្សតអាចចូលរួមក្នុងការពង្រឹងចំណេះដឹងអំពីមជ្ឈដ្ឋានសាងសង់ និងរៀនពីរបៀបពីការយល់ឃើញថា ផ្នែកស្ថាបត្យកម្ម គឺជាផ្នែកមួយក្នុងចំណោមផ្នែកផ្សេងៗជាច្រើនទៀតដែលជាផលិតកម្មដែលបានមកពីប្រាជ្ញា។ ស្របពេលនេះ មុខវិជ្ជាភាគច្រើនចាំបាច់បានសង្កត់ធ្ងន់លើការសិក្សា របៀបប្រើឧបករណ៍ជាក់លាក់ វិធីសាស្រ្ត លក្ខខណ្ឌផ្សងៗ និងការគ្រប់គ្រងបញ្ហាសំខាន់ៗ។ ដូច្នេះ ការរៀនក្នុងថ្នាក់ ការបង្រៀនពីសាស្រ្តាចារ្យ ឬសិក្ខាសាលា អាចជំរុញឲ្យនិសិ្សតចាត់ទុកថាស្ថាបត្យកម្ម ជាទម្រង់បែបបទមួយនៃការស្រាវជ្រាវ ជាមួយការរំពឹងទុកទៅលើកិច្ចការរចនាបថដ៏ប្រណិត ប្រកបដោយការពិចារណាទូលំទូលាយ។

ការអប់រំថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យហ្សាម៉ាន់ ផ្តល់ឲ្យស្ថាបត្យករដែលបញ្ចប់ការសិក្សាយល់ដឹងលើមូលដ្ឋាន​នៃទម្រង់ និងវិទ្យាសាស្រ្តរចនាប្លង់ ហើយក៏ការផ្តោតសំខាន់ៗទៅលើដំណើរការ ឯកទេសផ្នែកបទដ្ឋាន ជាមួយការអនុវត្តទម្រង់រចនាប្លង់ ព្រមទាំងបច្ចេកវិទ្យា។ កិច្ចការស្ថាបត្យកម្មនេះគឺជា ការបង្កើតឲ្យមានភាពល្អប្រសើរសម្រាប់មជ្ឈដ្ឋានរបស់មនុស្សរស់នៅ ហើយអាចជាការបង្ហាញតម្លៃមនុស្សជាតិ និងបរិបទសម្រាប់សកម្មភាពមនុស្សផងដែរ។ តាមរយៈដំណើរការរចនាប្លង់នេះ ផ្នែកស្ថាបត្យកម្មក៏អាចដោះស្រាយបញ្ហាបរិស្ថាន លក្ខណៈផ្សេងៗ និងទម្រង់របៀបរបស់បញ្ហាដែលមានចំណងទាក់ទងគ្នាទៅលើបែបបទនៃការសាងសង់។ និស្សិតស្ថាបត្យកម្មត្រូវតែមានភាព​ចាប់អារម្មណ៍​ខ្ពស់ ការស្រមើលស្រមៃ និងបញ្ញាវៃឆ្លាតជាធាតុសារៈសំខាន់រូបវន្តមួយចំពោះ ឬ​ស​គល់នៃការដោះស្រាយបញ្ហាទាំងអស់ នៅក្នុងការរៀបចំមជ្ឈដ្ឋានជុំវិញមនុស្ស។ ការសិក្សារចនាប្លង់ស្ថាបត្យកម្ម ដែលជាដំណើរការច្នៃប្រឌិតមួយ និងទូលំទូលាយ គឺត្រូវបានផ្តោតនៅក្នុងដេប៉ាតឺម៉ង់ស្ថាបត្យកម្មនៃសាកលវិទ្យាល័យហ្សាម៉ាន់។

គោលបំណងនៃដេប៉ាតឺម៉ង់ស្ថាបត្យកម្ម គឺឆ្លុះបញ្ចាំងពីទស្សនៈស្ថាបត្យកម្ម ហើយជាបញ្ញាប្រកបដោយវិន័យផ្ទាល់ខ្លូនព្រមទាំងភាពប៉ិនប្រសប់ និងជំនាញ។ កម្មវិធីសិក្សានេះត្រូវបានផ្អែកលើចំនុចសំខាន់ៗដូចខាងក្រោម៖

  • ជំរុញភាពចាប់អារម្មណ៍ខ្ពស់ និងសក្តានុពលនៃគំនិតច្នៃប្រឌិត
  • ដើម្បីពង្រឹងកំណើនបញ្ញា និងសមត្ថភាពសម្រាប់ការអភិវឌ្ឍភាពច្នៃប្រឌិត ហើយមានការទទួលខុសត្រូវចំពោះដំណោះស្រាយលើការប្រែប្រួល និងសារៈសំខាន់ផ្សេងៗរបស់បញ្ហា
  • ជួយឲ្យសិស្សនិស្សិតទទួលបាននូវសមត្ថភាពផ្ទាល់ខ្លួនដែលចាំបាច់សម្រាប់ការអនុវត្តកិច្ចការនស្ថាបត្យកម្ម និងការរៀនសូត្រពេញមួយជីវិត។

កម្មវិធីសិក្សានៃដេប៉ាតឺម៉ង់ស្ថាបត្យកម្ម

ឆ្នាំទី១

មុខវិជ្ជាគោលក្នុងឆមាសទី១

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  KHM 101

  Khmer Studies I

3

  MATH 100

  Pre-Calculus

4

  ACAD 111

  Academic English I

3

  ARC 101

  Architectural Drawing and Creativity

3

  ECON 100

  Introductory Economics

3

 

មុខវិជ្ជាគោលក្នុងឆមាសទី២

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  KHM 102

  Khmer Studies II

3

  MATH 101

  Calculus I

4

  ACAD 112

  Academic English II

3

  PHYS 101

  Physics I

4

 

ឆ្នាំទី២

មុខវិជ្ជាគោលក្នុងឆមាសទី៣

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  ARC 201

  History of Architecture and Arts I

3

  ENGR 203

  Technical Drawing

3

  ENGR 201

  Engineering Mechanics

4

  AE 220

  Descriptive Geometry

3

មុខវិជ្ជាគោលក្នុងឆមាសទី៤

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  ARC 202

  History of Architecture and Arts II

3

  AE 221

  Principles of Architectural Design II

3

  ARC 202

  Digital Media in Architecture I

3

  ARC 212

  Construction Technologies

3

 

ឆ្នាំទី៣

មុខវិជ្ជាគោលក្នុងឆមាសទី៥

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  ARC 301

  History of Architecture and Arts III

3

  ARC 311

  Digital Media in Architecture II

3

  CE 321

  Surveying

3

  ARC 300

  Architectural Design I

5

 

មុខវិជ្ជាគោលក្នុងឆមាសទី៦

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  AE 321

  Khmer Arts and Architecture

3

  AE 302

  Building's Systems (MEP) I

3

  CE 340

  Reinforced Concrete Structures

4

  ARC 320

  Architectural Design II

5

 

ឆ្នាំទី៤

មុខវិជ្ជាគោលក្នុងឆមាសទី៧

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  ARC 400

  Architectural Design III

5

  ARC 402

  Conservation of Historic Buildings and Renovation

3

  AE 401

  Building's Systems (MEP) II

3

  ARC 401

  Principles of City Planning and Urban Design

3

  CE 432

  Construction Management

3

 

មុខវិជ្ជាគោលក្នុងឆមាសទី៨

លេខកូដមុខវិជ្ជា

ឈ្មោះ

ក្រេឌីត

  ARC 410

  Architectural Design IV

5

  ARC 402

  Urbanism and Master Planning

4

  AE 422

  Sustainable and Accessible Design

3